Monday, August 6, 2012

ដំណឹងសិក្សាឆ្នាំ២០១២-២០១៣

នៅឆ្នាំសិក្សា២០១២-២០១៣ វិទ្យាស្ថានក្រុងអង្គរ បានផ្តល់ឱកាសអោយអស់លោក លោកស្រីចូល សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង បន្តឯកទេសអប់រំ និងថ្នាក់អនុបណ្ឌិត ដែលមានកម្មវិធីសិក្សា ដូចខាងក្រោមៈ


ថ្នាក់អាហារូបករណ៍ ជ្រើសរើសតាមលក្ខខណ្ឌកំណត់តាមមុខវិជ្ជាតម្រូវ និងនិទ្ទេសរួម



ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង
១-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍(គ្រប់គ្រង ទីផ្សារ គណនេយ្យ)
២-មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(នីតិឯកជន នីតិសាធារណៈ ធនាគារ និងហិរញ្ញវត្ថុ)
៣-មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ(គណិតវិទ្យា រូបវិទ្យា ភាសាអង់គ្លេស និងអក្សរសាស្ត្រខ្មែរ)
៤-មហាវិទ្យាល័យពត៌មានវិទ្យា( Programming និង Networking)

ថ្នាក់អនុបណ្ឌិត(ជំនាន់ទី៣)
១-អនុបណ្ឌិត សេដ្ឋកិច្ច
២-អនុបណ្ឌិត វិទ្យាសាស្ត្រនយោបាយ
៣-អនុបណ្ឌិត ហិរញ្ញវត្ថុ
៤-អនុបណ្ឌិត រដ្ឋបាលសាធារណៈ
៥-អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម
៦-អនុបណ្ឌិត វិទ្យាសាស្ត្រអប់រំ

លក្ខខណ្ឌជ្រើសរើស

+ថ្នាក់អនុបណ្ឌិត
-មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ។ (សិក្សារយៈពេល២ឆ្នាំ)

+ថ្នាក់បរិញ្ញាបត្រ
-មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ជាប់បាក់ឌុប) ឬសញ្ញាបត្រមានតម្លៃស្មើ។(សិក្សារយៈពេល៤ឆ្នាំ)
-មានសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ(មានឯកទេស) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ជាប់បាក់ឌុប)។ (សិក្សារយៈពេល២ឆ្នាំកន្លះ)
-មានសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ(មានឯកទេស) តែគ្មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ជាប់បាក់ឌុប)។​ សិក្សារយៈពេល៣ឆ្នាំកន្លះ)

+ថ្នាក់បរិញ្ញាបត្ររង
-មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ធ្លាក់បាក់ឌុប) ឬសញ្ញាបត្រមានតម្លៃស្មើ។ (សិក្សារយៈពេល២ឆ្នាំ)
-មានសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ(គ្មានឯកទេស) ឬសញ្ញាបត្រគ្រូបឋមសិក្សា។ (សិក្សារយៈពេល២ឆ្នាំ)


ម៉ោងសិក្សា

ថ្ងៃសៅរ៍-អាតិត្យ
ពេលព្រឹកៈ ម៉ោង ៧ : ៣០ - ១០ : ៣០
ពេលថ្ងៃៈ  ម៉ោង ១ : ៣០ - ៤  : ៣០

ថ្ងៃច័ន្ទ-សុក្រ
ពេលព្រឹកៈ   ម៉ោង   ៧ : ៣០  -  ១០ : ៣០
ពេលថ្ងៃៈ      ម៉ោង   ១ : ៣០  -  ៤  : ៣០
ពេលយប់ៈ   ម៉ោង   ៦ : ០០  -  ៩ : ០០


ទំនាក់ទំនងតាមរយៈ
ផ្លូវលេខ១១(ថ្នល់យួន) ភូមិកំពង់ធំ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅជិតវាលស្រែ១០០។
ទូរស័ព្ទលេខៈ ០១២ ២១២ ៦៤៤,  ០៩៧ ៩៩៩៩ ២៥៣។ 
E-mail:  aci_kt@yahoo.com
            aci@camintel.com
Website: www.aci-edu.blogspot.com

No comments: